(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះវីដេអូ ដែលបង្ហាញពីភាពរីករាយ ពោរពេញដោយភាពស្វាហាប់ នៅពេលចូលរួមក្នុងពិធីបុណ្យអុំទូក ​នាថ្មីៗកន្លងទៅនេះ។

ជាមួយនឹងការប​ង្ហោះវីដេអូនេះ សម្តេចធិបតី បានលើកឡើងថា៖ «ប្រភពថាមពលមិនចេះរីងស្ងួតដែលផ្តល់កម្លាំងចិត្តដល់រូបខ្ញុំ គឺស្នាមញញឹម និងការស្រលាញ់រាប់អានពីសំណាក់លោកតាលោកយាយ លោកអ៊ុ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋទាំងអស់គ្នា»

សម្តេចក៏បានថ្លែងអំណរគុណចំពោះបងប្អូនដែលបានថត និងបងប្អូនដែលបានផ្ញើវីឌីអូសម្តែងពីភាពរីករាយនេះមកឱ្យសម្តេចផងដែរ។