(ភ្នំពេញ)៖ ភោជនីយដ្ឋានTHE PROVIDORE បានបង្ហាញវត្ដមាន យ៉ាងល្អឥតខ្ចោះ ទាំងគុណភាព រសជាតិឈ្ងុយឆ្ងាញ់ពិសា អនាម័យខ្ពស់ ពិសេស ភេសជ្ជៈ ដែលមានម៉ាកល្បីៗជាច្រើន ប្រភេទ បាននាំចូលមកពីបណ្ដាប្រទេសលើពិភពលោក យ៉ាងទាន់សម័យ មកបំពេញតម្រូវការភ្ញៀវជាតិ និងអន្ដរជាតិនៅកម្ពុជា ដែលបើកបម្រើសេវាកម្ម អាហារពេលព្រឹក ,ថ្ងៃត្រង់ និងពេលយប់។
ព្រមជាមួយគ្នានេះ រាល់ផលិតផលអាហាជាសាច់ ជាច្រើនប្រភេទ និងស្រាម៉ាកល្បីៗនៅTHE PROVIDORE បាននាំចូលពីក្រុមហ៊ុន Auskhmer Import and Export ជាក្រុមហ៊ុនមួយដ៏ល្បីល្បាញ និងមានវត្ដមានជាង១៥ឆ្នាំមកហើយនៅលើសកលលោក នឹងនាំចូលផលិតផលប្រមាណជាង១៤ប្រទេសលើពិភពលោក បារំាង អូស្ដ្រាលី អ៊ីតាលី និងបណ្ដាប្រទេសជាច្រើនទៀតក្នុងទ្វីបអឺរ៉ុប ដែលមាននូវស្រាក្រហមគ្រប់ប្រភេទ សុទ្ធពីធម្មជាតិ១០០% រួមទាំងស្រាបៀ Hoegaarden និងLeffe ថែមទៀតផង ដែលនាំចូលផ្ដាច់មុខតែម្ដង។
ថ្មីៗនេះ THE PROVIDORE ក៏បាននាំចូលស្រាម៉ាកល្បីៗចំនួន ៥ប្រភេទរួមមាន៖ Deaking Esate Sauvingnon Blanc ,Deakin Estate Merlot ,Katnook Coonawarra ,Katnook Coonawarra Cabernet Sauvingnon និង Katnook Odyssey ។
លោកស្រី Alison Harvey ដែលជាផលិតស្រាដ៏ល្បីមួយរូប បានថ្លែងឲ្យដឹងថា ប្រភេទស្រាទាំង៥ប្រភេទនេះ ជាម៉ាកដែលល្បីពេញនិយមនៅលើពិភពលោក ងាយស្រួលពិសា រសជាតិឈ្ងុយឆ្ងាញ់ ស្រទន់ គុណភាពខ្ពស់ ជំនួយសុខភាព ព្រោះបានផ្សំឡើងពីវត្ថុធាតុដើម ដោយគ្មានជាតិគីមី១០០% ពិសេសនោះជាស្ដង់ដារលំដាប់អន្ដរជាតិ ដែលបង្កើនភាពទាន់សម័យនៅតាមកម្មវិធីផ្សេងៗផងដែរ ដែលប្រភេទស្រានេះ មាននៅតែក្នុងភោជនីយដ្ឋាន THE PROVIDOREតែមួយគត់ ។
គួរបញ្ជក់ថា ភោជនីយដ្ឋាន THE PROVIDORE បានបើកដំណើរការនៅកម្ពុជាជាងកន្លះឆ្នាំមកហើយ ដែលបើកទទួលបម្រើសេវាកម្មយ៉ាងល្អឥតខ្ចោះទាំងបីពេល ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៨៖៣០នាទីយប់ មានកាហ្វេ រសជាតិឈ្ងុយឆ្ងាញ់ អាហារបែបអឺរ៉ុបគ្រប់ប្រភេទ ស្រាក្រហម និងស្រាបៀល្បីៗលើពិភពលោក ដែលនាំចូលដោយផ្ទាល់ពីក្រៅប្រទេស ស្រស់ៗ គុណភាពខ្ពស់ និងតម្លៃសមរម្យ ដែលមានទីតំាងស្ថិតនៅលើដងវិថី សុធារស ,ក្បែរសាលារៀនអនុវិទ្យាល័យ សុធារស។
ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩០០ ៩៧៦/០២៣ ៩២៥ ៦៦៦/ ០១២ ៦៩៨ ១០០ និង ០៩២ ២១៤ ៦២៣៕