(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១រូប និងបានបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១រូប និងបានតែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចំនួន ៣រូប។

នៅក្នុងព្រះរាជក្រឹត្យត្រាស់បង្គាប់នេះរូបមាន៖ តែងតាំងមុខតំណែងលោក ម៉េត មករា ជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន នឹងយុវនីតិសម្បទា, បញ្ចប់មុខតំណែងលោកស្រី គឹម វឌ្ឍនធីតា ពីអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, តែងតាំងនិងផ្ដល់ឋានៈជាទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៣រូបរួមមាន៖ លោកស្រី គឹម វឌ្ឍនធីតា មានឋានៈស្មើ រដ្ឋលេខាធិការ, លោកស្រី ជា ធាវី មានឋានៈស្មើ រដ្ឋលេខាធិការ និងលោក អ៊ាង រិទ្ធី មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖

លោក​ ម៉េត​ មករា