(ភ្នំពេញ)៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខាន តែ បាននូវការត្រួតពិនិត្យ ជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍ អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ។

ជាក់ស្តែង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ «ក.ប.ប.» បន្តចុះយុទ្ធនាការត្រួត ពិនិត្យសុវត្ថិភាព ម្ហូបអាហារជូនប្រជាពលរដ្ឋ ក្នុងថ្ងៃបញ្ចប់ នៃកម្មវិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានទីតាំង​​ នៅបរិវេណ សួនច្បារមុខវត្តបុទុមវត្តី និងសួនច្បារកោះនរា ទៅលើស្តង់របស់អាជីវករលក់រាយ និងក្រុមហ៊ុនមួយចំនួន ។ ការត្រួតពិនិត្យនេះ ធ្វើឡើងដោយមានសហការពីនាយកដ្ឋានមន្ទីរពិសោធន៍ ក.ប.ប. និងសាខា ក.ប.ប. រាជធានីភ្នំពេញ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដឹកនាំដោយលោក ង៉ែត ចេក អគ្គនាយរង ក.ប.ប. បាននាំយករថយន្តពិសោធន៍ ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុៈត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ក្នុងគោលបំណង​ ដើម្បីទប់ស្កាត់ បង្ការ ការលក់ ចែកចាយម្ហូបអាហារណាមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងម្ហូបអាហារ មិនមានអនុលោមភាព ។

លោក ង៉ែត ចេក អគ្គនាយរង ក.ប.ប. បានអោយដឹងថា ជាលទ្ធផល នៃការត្រួតពិនិត្យចំណោមគំរូ ផលិតផល ម្ហូបអាហារ៣១ ពិនិត្យឃើញមាន បង្គាក្លាសេចាក់ចាហ៊ួយ ១គំរូ ចំនួន២គីឡូក្រាម និង នំចម្រុះពុំអនុលោមភាព ខូចគុណភាព ចំនួន២០កញ្ចប់ ស្មើនឹង២គីឡូក្រាម សរុប៤គីឡុក្រាម បានដកហូតទៅបំផ្លាញចោល និងស្វែងរកប្រភព ចែកចាយជាបន្ត។ ក្រៅពីនេះពុំមានទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ ត្រូវបានរកឃើញ អំឡុងពេលត្រួតពិនិត្យនោះទេ។

ឆ្លៀតក្នុងឱកាសនោះដែរោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋាន ក.ប.ប ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះឱ្យបាន យល់ ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ។ ក្នុងករណីផលិតផលណា ដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នក ទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់ ៕