(ភ្នំពេញ)៖ នៅយប់ថ្ងៃទីពីរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនិងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពង្រឹងដើរល្បាតត្រួតពិនិត្យកម្លាំងការពារតាមគោលសប្បាយភាព និងគោលសំដៅសំខាន់ៗមួយចំនួនក្នុងតំបន់A ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ មកលេងសប្បាយរីករាយ។

នៅខណៈរយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សន្តិសុខ គឺធានាបានសុខសុវត្ថិភាពល្អគ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ នៅខណៈដែលរយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិប្រមាណជិត៣លាននាក់មកលេងកម្សាន្ត។

នាឱកាសនោះ លោកស្នងការ ក៏បានណែនាំប្រជាពលរដ្ឋមកលេងកម្សាន្តនាំគ្នាចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ និងប្រុងប្រយ័ត្នចំពោះកូនតូចៗក្រែងង្វេងបាត់ ពីព្រះរយៈពេល២ថ្ងៃនេះមានករណីក្មេងវង្វេងឪពុកម្តាយ ប៉ុន្តែត្រូវបានសមត្ថកិច្ចជួយស្វែងរកប្រគល់ជូនវិញ៕