(ភ្នំពេញ)៖ ក្រុមកីឡារករអុំទូកងមានឈ្មោះ ក្តាមប្រៃមកពីទឹកដីខេត្តកំពង់ឆ្នាំង ដែលល្បីឈ្នះរាល់ឆ្នាំ បានសម្លែងនូវការរីករាយ និងកោតសរសើរពីការៀបចំព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយខកខាតរយះពេល៣ឆ្នាំមកហើយនោះ។

កីឡាកររូបនេះ បានបន្តទៀតថា រាជរដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ចែងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពិតជាល្អណាស់ ដែលមានបងប្អូនយើងយ៉ាងច្រើនកុះករមកពីតាមខេត្តចូលរួមដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករអុំទូក នៅរសៀលថ្ងៃនេះ លោកស្រី គីម ហ៊ាង អគ្គនាយិកាក្រុមហ៊ុនចំណីសត្វគ្រីនហ្វ៊ីតកម្ពុជា បានចូលរួមឧបត្ថម្ភជូនកីឡាករទូកងនេះផងដែរ។

លោកស្រី គីម ហ៊ាង បានមើលឃើញថា តាំងពីសម្តេចតេជោ ហ៊ុន សែ រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ចែងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញនេះ បានយ៉ាងល្អណាស់។

លោកស្រីបានបញ្ជាក់ថា កត្តាទាំងនេះ គឺយើងផ្តើមចេញមកពីសន្តិភាពហើយខ្ញុំស្រលាញ់ខ្ញុំនៅតែគាំ្រទហើយខ្ញុំសប្បាយចិត្ត និងសន្តិភាពនេះណាស់គ្មានអ្វីប្រៀបបាននោះទេ

លោកស្រី គីម ហ៊ាង និងក្រុមគ្រួសារបានឧបត្ថម្ភ រួមមាន អាវ ១០០ មួក ១០០ ទឹកសុទ្ឋ ១៥កេស មី ១៥កេសកៅអៀក ១០០បន្ទះ ថវិកា ១លានរៀល។

សម្រាប់លោកស្រី និងក្រុមហ៊ុន នៅតែបន្តឧបត្ថម្ភជូនដល់ក្រុមកីឡាករទូក ក្តាមប្រៃបន្ថែមទៀត បើទោះបីទទួលបានលទ្ធផលយ៉ាងណានោះ។

បើមានឆ្នាំក្រោយ ក្រុមហ៊ុន និងក្រុមគ្រួសារលោកស្រី នៅតែយកចិត្តទុកដាក់ជួយឧបត្ថម្ភបន្តទៀត។