(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់មនុស្ស១២នាក់ (ស្រី១នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៦នាក់ និងមុខសញ្ញាប្រើប្រាស់១៣នាក់ និងដកហូតមេតំហ្វេតាមីន (ice) ០,៥៣ក្រាម, ២កញ្ចប់ធំនិង២៨កញ្ចប់តូច មេតំហ្វេតាមីន(wy)៧.៨៨ក្រាម និង១៥គ្រាប់។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់៣នាក់, កណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់, បន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ចាម បង្ក្រាប១ករណី ឃាត់ខ្លួន៥នាក់, កំពង់ស្ពឺ បង្ក្រាប៣ករណី ឃាត់ខ្លួន៤នាក់ និងបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕