(ភ្នំពេញ)៖ លោក រត្ន័ សណ្ដាប់ បានថ្លែងកត់សម្គាល់ថានៅលើផែនដីសម្ដេចតេជោសន្ដិភាព ចំពោះរាជរដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់ចែងកិច្ចពិធីរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទូកប្រកួតចំនួន៣៣៨ និងប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា មានចំនួន៣០ និងស្តង់ពិព័រណ៌​ផ្សេងៗជាមួយល្បែងរបាំតន្រ្ដីជាច្រើនទៀត បន្ទាប់ពីខកខានដោយសង្គ្រាមកូវីដអស់រយៈពេល៣ឆ្នាំមកនេះ។

យើងសង្កេតឃើញថា ពិតជាមានភាពអធិកអធមនិងសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះមានទាំងភ្ញៀវជាតិនិងអន្ដរជាតិដើរកំសាន្ដមានចំនួនរហូតរាប់លាននាក់ ដោយម្នាក់ៗ បានផ្ដិតរូបភាពតាមប្រព័ន្ធបណ្ដាញសង្គម នៅពីមុខផ្ទាល់ព្រះបរមរាជវាំង សួនច្បារ តាមមហាវិថី និងបណ្ដាលអាគារបណ្តែតខ្លួនស្កឹមស្កៃខ្ពស់ជ្រែកមេឃទាំងទ្បាយ ដោយមានការរៀបចំ តុបតែងពន្លឺភ្លើងពណ៌លម្អ គួជាទីគយគន់ និងផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។

លោក រ័ត្ន សណ្តាប់ បន្ដថាស្ថិតត្រង់បរិការនេះ បើពោលអំពីប្រវត្តិនៃការប្រើប្រាស់ទូកក្នុងវប្បធម៌ខ្មែរវិញ យើងឃើញថា មានតាំងពីសម័យមុនអង្គរ ជាយានធ្វើដំណើរដឹកជញ្ជូនតាមផ្លូវទឹក ការកម្សាន្ត និងកិច្ចពិធីផ្សេងៗ ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង គឺទូក បានប្រើប្រាស់ជាកងទ័ពជើងទឹក ដើម្បីការពារជាតិយ៉ាងសំខាន់បំផុត ។ ព្រោះការគ្រប់គ្រងប្រទេសមិនថាសម័យបុរាណ ឬបច្ចុប្បន្ននេះទេ បើប្រទេសណាមានកម្លំាងទ័ពជើងទឹកខ្លំាងក្លា ឬការគ្រប់គ្រងទឹកបាន គឺប្រទេសនោះនឹងក្លាយជាចក្រភព ។ ជាក់ស្តែងបើយោងតាមសិលាចារឹក K.៩៤០ នៅ​សម័យ​មុនអង្គរ យើងឃើញពាក្យថា "ទោក៑" ; "ទ្វក៑" មកដល់សម័យចក្រភពអង្គរ "ទ្វក៑" ; និង "ទូក៑" ដែលសម័យទំនើបគឺ "ទូក" ។

បច្ចុប្បន្នចំពោះមរតកវប្បធម៌ប្រពៃណីបុណ្យអុំទូក ដែលបានផ្ដល់គុណតម្លៃដល់ជាតិ មាតុភូមិគឺ ៖

ទីមួយ៖ បង្ហាញឲ្យពិភពលោក បានឃើញអំពីប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង ដែលមានតំាងពីសម័យបុរាណកាល ។

ទីពីរ៖ ទាក់ទាញដល់វិស័យទេសចរណ៌ជាតិ -អន្ដរជាតិ ពីព្រោះកិច្ចពិធីបុណ្យអុំទូក ជាប្រភេទកីទ្បាដែលមានប្រជាប្រិយភាពបំផុត។

ដូច្នេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់ចែងកិច្ចពិធីបុណ្យអុំទូក បណ្ដែតប្រទីប យ៉ាងលឿនលយនៅទន្លេចតុមុខ យ៉ាងស្រស់ត្រកាលដែលពោរពេញដោយភាពអធិកអធម និងសប្បាយរីករាយនេះ គឺពិតជាបង្ហាញឲ្យឃើញថាស្រុកទេសមានសុខសាន្ដត្រាណ និងឆ្ពោះទៅកាន់ការរីកចម្រើនដូចបណ្ដាអារ្យធម៌ប្រទេសនានាលើពិភពលោក នា ឆ្នាំ២០៥០ខាងមុខ៕