(ភ្នំពេញ)៖ ក្រុមការងារ បានបោសសំអាត និងលាងសំអាតនៅតាមសួនច្បារ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ចប់នៅម៉ោង ៧៖៣០នាទីព្រឹក ត្រៀមសម្រាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ នេះបេីតាមការចុះផ្សាយរបស់សាធារណការ រាជធានីភ្នំពេញ។

សូមជម្រាបថា នៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១,២០០,០០០នាក់៕