(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាដើរលេងកម្សាន្តនៅតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ យប់ទី១ អមដោយការប្រគុំតន្ត្រី និងការសម្តែងទស្សនីយភាពផ្សេងៗ ដែលបង្កការសប្បាយរីករាយយ៉ាងខ្លាំង។

ជាមួយគ្នានេះ គេសង្កេតឃើញកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ ត្រូវបានដាក់ពង្រាយគ្រប់គោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនបងប្អូនបានយ៉ាងល្អប្រសើរ។

ទិដ្ឋភាពទាំងនេះ បានបង្ហាញឲ្យឃើញពីសង្គមជាតិ មានសុខសន្តិភាពពេញលេញ ដែលបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋដើរលេងកម្សាន្តដោយសេរី និងសប្បាយរីករាយ ខណ:ដែលប្រទេសខ្លះកំពុងកើតមានសង្គ្រាមហែកហួរស្លាប់ និងរបួសមនុស្សរាប់ពាន់នាក់។ សូមរួមគ្នាការពារសន្តិភាពឲ្យបាន។