(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៩ករណី ឃាត់ខ្លួន១៦នាក់
* ករណីប្រើប្រាស់ ២ករណី ឃាត់ខ្លួន៧នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,៣៥៥ករណី ឃាត់ខ្លួន ១៨,២៣១នាក់ (ស្រី១,២១៤នាក់)៕