(ប៉ារីស)៖ ចំនួនក្រុមភ្ញៀវទេសចរបរទេស បានធ្លាក់ចុះយ៉ាងខ្លាំង នៅប្រទេសបារាំង ក្នុងឆមាសទី២ ឆ្នាំ២០១៦ នេះបើតាមទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃសុក្រនេះ អំឡុងពេលមានការតវ៉ានៅតាមដងផ្លូវ, កូដកម្ម និងអាកាសធាតុមិនល្អ ហើយ និងបន្ទាប់ពីមានការវាយប្រហារ ដោយក្រុមឧទ្ទាម IS កាលពីខែវិច្ចិកាឆ្នាំមុន។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។
ចំនួនស្នាក់នៅពេលយប់ ក្នុងប្រទេសបារាំង ដោយក្រុមភ្ញៀវទេសចរបរទេស បានធ្លាក់ចុះ៨,៥ភាគរយ ក្នុងរយៈពេល៣ខែ គិតត្រឹមចុងខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ភ្ញៀវទេសចរក្នុងស្រុក ក៏បានធ្លាក់ចុះផងដែរ ក្នុងការដើរកម្សាន្ត ក្នុងប្រទេសរបស់ពួកគេ ជាមួយនឹងតួរលេខបានធ្លាក់ចុះ២,៩ភាគរយ៕