(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងគ្រួសារសព បានផ្ញើលិខិតថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ ចំពោះសមានចិត្តចូលរួមរំលែកមរណទុក្ខភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ដែលាត្រូវជាម្តាយក្មេក។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួម ចាត់គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ព្រមទាំងបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីនដូ និងជីទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌របស់ យើងខ្ញុំ និងក្រុមគ្រួសារ»

កាយវិការដ៏ប្រពៃខាងលើនេះ ជាកម្លាំងចិត្តដ៏មានសារៈសំខាន់ ដែលស្ដែងឱ្យឃើញនូវសមានចិត្តស្រលាញ់ រាប់អានដ៏ជ្រាលជ្រៅរបស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ចំពោះសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន និងក្រុមគ្រួសាររបស់យើងខ្ញុំ។

ជាថ្មីម្ដងទៀត ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន សូមថ្លែងអំណរគុណ និងសូមជូនពរចំពោះសម្តេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកសី នាងកញ្ញា សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ទទួលនូវសេចក្តីស្រលាញ់ រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕