(ភ្នំពេញ)៖ ផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកឆ្នាំ២០៣០ ជាឆ្នាំដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជា នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

ផែនការនេះរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស តាមរយៈការដោះស្រាយបញ្ហា ដែលអ្នកវិនិយោគបរទេសត្រូវការ គឺការផ្គត់ផ្គត់កម្លាំងពលកម្មជំនាញគ្រប់គ្រាន់។ នៅរយៈពេលមធ្យមខាងមុខនោះ ប្រាក់ចំណូលរបស់ពលរដ្ឋកម្ពុជាម្នាក់ៗ ជាមធ្យមនឹងកើនដល់ប្រមាណ ៤ពាន់ដុល្លារអាមេរិក ដែលមានកំណើនពីរដងបើធៀបនឹងពេលបច្ចុប្បន្ន៕