(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហឹុម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ កម្មវិធីពុទ្ធិកថ្នាក់បរិញ្ញាបត្រ ដាក់បញ្ចូលមេរៀនព្រះពុទ្ធសាសនា ឆ្លើយតបអំពើហិង្សាលើកុមារ។
ពិធីនេះដែរ ក៏មានការវត្តមាន លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងតំណាងរបស់ អង្គការមូលនិធិរបស់អង្គការសហប្រជាជាតិសម្រាប់កុមារ ហៅកាត់ថា UNICEF ព្រមទាំងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដោយមានការឧបត្ថម្ភគាំទ្រពី UNICEF ប្រចាំនៅកម្ពុជា ដើម្បីបំពេញតម្រូវការនៃការសិក្សាស្វែងយល់ របស់ព្រះសង្ឃព្រះពុទ្ធ អំពី ច្បាប់ទប់ស្កាត់អំពើហឹង្សាលើកុមារ និងព្រះធម៌ព្រះពុទ្ធបរមគ្រូ ហើយយកចំណេះដឹងទាំងអស់នេះទៅទេសនា អប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ទូទៅរួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិ៕