(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានសាខាកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប និងក្រុមកាងារ បានផ្តល់ផ្ទះមួយខ្នង ដែលមានទំហំ ៣ម៉ែត្រគុណនឹង ៤ម៉ែត្រដែលប្រក់ស័ង្កសី ដែលលោកយាយ សេង ថា បានស្នើសុំកាលពីប៉ុន្មានថ្ងៃមុននេះ។
ទន្ទឹមនឹងការផ្តល់ផ្ទះជូនលោកយាយ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បាននាំអំណោយរបស់សាខាកាកបាទក្រហម ខេត្តសៀមរាបរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកសុទ្ធ ៥យួរ មុង ១ ភួយ ១ សារុង ១ កន្ទេល ១ ជូនដល់លោកយាយ សេង ថា អាយុ ៦៨ឆ្នាំ ដែលពិការដៃ និង ជេីង ព្រមទាំងបានចិញ្ចឹមចៅកំព្រាដែលរស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាបាគង ខេត្តសៀមរាប ។
ជាមួយនឹងការផ្តល់ផ្ទះ និងអំណោយខាងលើនេះ លោកយាយ សេង ថា ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានយកចិត្តទុកដាក់ចំពោះ សុខទុក្ខរបស់គាត់ ក៏ដូចជាប្រជារាស្ត្រទូទាំងប្រទេស ដែលមានកាខ្វះខាត ឬទីទាល់ក្រដូចគាត់៕