(ភ្នំពេញ)៖ «ក្រោយពីបានស្តាប់ចម្លើយឈ្មោះ អ៉ឹម ភ័ណ្ឌសុផល ពិនិត្យលើឯកសារនៅក្នុងសំណុំរឿងឃើញថា មិនទាន់គ្រប់គ្រាន់ដែលត្រូវការពេលវេលា សាកសួរបន្ថែមរួមទាំងការពិនិត្យភស្តុតាងនានា លោក សៀង សុខ សម្រេចមិនឃាត់ខ្លួនឈ្មោះ អ៉ឹម ភ័ណ្ឌសុផល ដើម្បីបន្តចំណាត់ការស៊ើបអង្កេត រឿងក្តីនេះជាបន្តទៀត» នេះបើយោងតាមការលើកឡើងរបស់លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងជាមន្រ្តីជាន់ខ្ពស់ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមជំរាបថា អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នបម្រើការងារនៅក្រសួងមហាផ្ទៃ លោក អ៉ឹម ភ័ណសុផល ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន នៅរសៀលថ្ងៃម្សិលមិញ បន្ទាប់ពីចូលខ្លួនបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីចេញសែកអត់សាច់ប្រាក់ចំនួន៣០ម៉ឺនដុល្លារ៕