(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថ, លោកប្រធានសណ្ដាប់ធ្នាប់ខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យទាំង១១ -លោក-លោកស្រីចៅសង្កាត់ទាំង០៧, លោកប្រធានផ្សារទាំង០២ និងតំណាងក្រុមហ៊ុនស៊ិនទ្រី។

នៅព្រឹកថ្ងៃសុក្រនេះ លោក សុខ សម្បត្តិ ក៏បានដឹកនាំក្រុមការងារថ្នាក់ខណ្ឌ និងសង្កាត់ ចុះពិនិត្យមើលផ្លូវសំបុកមាន់ និងរឺហ្គារលូបង្ហូរទឹកនៅតាមផ្លូវលេខ៦៣(ផ្លូវព្រះត្រសក់ផ្អែម) និងកាត់មែកឈើ នៅស្តុបវិទ្យាល័យ ជា ស៊ីម បឹងកេងកង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១៕