Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខដឹកនាំកម្ពុជា-ទីម័រខាងកើត ចុះហត្ថលេខា លើកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន៣

19-08-2016 18:34

(ទីម័រខាងកើត)៖ ក្រោយពីបានចរចារ និងពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ ភាគីកម្ពុជា និង ទីម័រខាងកើត បាន ព្រមព្រៀងគ្នា ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣។ កិច្ចព្រមព្រៀងទាំងបី រួមមាន៖

ទី១៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច
ទី២៖ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ
ទី៣៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៃវិស័យការងារ

នេះបើតាមការចុះផ្សាយ នៅលើទៅទំព័រ Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។

Facebook សម្តេចបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃស្អែក សម្តេចនឹងជួបជាមួយសហគមន៍ខ្មែរ នៅប្រទេសនេះ ព្រមទាំងចូលរួមនៅក្នុងពិធីរំឮកខួប កងកម្លាំងរំដោះជាតិទីម័រឡេស្តេ ទី៤១ នៅក្រសួងការពារជាតិ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ខណៈសម្តេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយ លោក នាយករដ្ឋមន្រ្តី ប្រទេសទីម័រឡេស្តេ Rui Maria de Aruajo នៅវិមានរដ្ឋាភិបាល។ សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា សម្តេច និងគណៈប្រតិភូមួយចំនួនទៀត នឹងវិលត្រឡប់ទៅកាន់មាតុប្រទេសវិញនៅ ថ្ងៃស្អែក នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦៕