(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌម្រិតធ្ងន់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចមុខកាស៊ីណូយ៉ាឌូលិក ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនសង្ស័យ២នាក់ ជាជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ) បានប្រើកូនកាំបិត ធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស រួចជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីទទួលដំណឹង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះទៅទីតាំងកើតហេតុ សួរនាំអ្នកនៅជុំវិញកន្លែងកើតហេតុ ពិនិត្យកាំមេរ៉ាសុវត្ថភាព ទើបដឹងថា មានជនរងគ្រោះ និងមិត្តភក្តិ៣នាក់ទៀត បានអង្គុយហូបស៊ុបនៅហាងសាច់អាំងតុងប៉ី បន្ទាប់ពីហូបរួច ជនរងគ្រោះ និងមិត្តភក្តិទាំង៣នាក់ បានដើរសំដៅមករថយន្ត ដើម្បីឡើងជិះរថយន្តរបស់ខ្លួន ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ដោយជនង្ស័យម្នាក់ឈនៅខាងក្រោយ Pass App (មុខហាងសាច់អាំងតុងបុី) ត្រៀមធ្វើសកម្មភាព ចំណែកម្នាក់ទៀតអង្គុយនៅលើម៉ូតូ ចំណុចក្រោមដើមឈើត្រៀមដឹកគ្នារត់គេច។

លុះក្រុមជនរងគ្រោះដើមជិតដល់រថយន្ត ជនសង្ស័យឈរនៅក្រោយ Pass App បានធ្វើសកម្មភាព រត់មកចាក់ជនរងគ្រោះ ចំនួន១កាំបិត បណ្តាលឲ្យរងរបួសកំភ្លៅខាងឆ្វេងផ្នែកពីក្រោយ បន្ទាប់ពីធ្វើកសកម្មភាពរួច ជនសង្ស័យបានរត់ឡើងជិះម៉ូតូម៉ាក Honda Click ពណ៌ស គេចខ្លួនទៅបាត់ទាំងពីរនាក់តែម្តង។ ជនរងគ្រោះឈ្មោះ MEI JASON ជនជាតិចិន សញ្ជាតិអាមេរិក។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យថៃខាង (មន្ទីពេទ្យឯកជន-ថោយរបួសខ្លាំងពេកបណ្ដាលឲ្យជនរងគ្រោះស្លាប់)។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធី៕