(ភ្នំពេញ)៖ យុវជនឈ្មោះ ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ ជាបេក្ខជននិទ្ទេសA បានពិន្ទុខ្ពស់ជាងគេ គឺ១០០ពេញ។

ដោយឡែកយុវតី ឡេង សុគន្ធផស្សុតី មកពីវិទ្យាល័យព្រះស៊ីសុវត្ថិជាសិស្សនិទ្ទេស A ឈរលំដាប់ទី២ ជាមួយពិន្ទុ ៩៩.៩៩៩។

សូមបញ្ជាក់ថា សិស្សនិទ្ទេស A ឆ្នាំនេះ មានចំនួន១,៦៧៣នាក់ ខ្ពស់ជាងឆ្នាំ២០២២ (មានចំនួន ១,០៤៨នាក់) តែទាបជាងឆ្នាំ២០២១ (មានចំនួន ១,៧៥៣នាក់)៕