(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានត្រៀមរួចស្រេចនូវប្រទីបរបស់ខ្លួន ដែលបានតុបតែងក្បូរក្បាច់រចនាដ៏ស្រស់ស្អាតសម្រាប់បណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ។

សម្រាប់ប្រទីបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតុបតែងរចនាផ្តោតអំពីអត្ថន័យសំខាន់ៗក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយបំពាក់ភ្លើងពណ៌យ៉ាងស្រស់ស្អាតដើម្បីជាផ្ទាំងទស្សនីយភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិទស្សនា នាឱកាសដ៏មហស្ចារ្យខាងមុខនេះ ។

គួរជម្រាបផងដែរថាក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាឆ្នាំ២០២៣នេះ មានប្រទីបប្រមាណ៣០ ដែលបានត្រៀមចូលរួមបណ្តែត៕