(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រទះឃើញសាកសព បុរសម្នាក់អណ្តែតទឹក ដោយជាប់ច្រវ៉ាក់ជើងទាំងសង្ខាង និងហើមស្អុយរលួយទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចច្រាំងទន្លេក្នុង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា សាកសពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែស្លៀកខោខូវប៊យ និងពាក់អាវយឺតពណ៍ខ្លាញ់ក្តាម ដោយជើងទាំង២មានចាក់សោរជាប់ច្រវាក់ ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមមើលសាកសពនេះ មានការលាន់មាត់ស្ទើរគ្រប់គ្នាថា «ពិតជាព្រៃផ្សៃខ្លាំងណាស់»។
ប្រភពដដែលបន្តថា មកទល់ពេលនេះ សមត្ថកិច្ចនូវពុំទាន់បញ្ជាក់ ពីអត្តសញ្ញាណនិងមូលហេតុនៃការស្លាប់របស់ជនរងគ្រោះនៅឡើយទេ ដោយសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ ព្រមទាំងអំពាវនាវរកក្រុមគ្រួសារ ដែលបានបាត់សមាជិក ដែលមានភិនភាគដូចខាងលើ សូមទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌជ្រោយចង្វារ៕