(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីលើកទី១ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។

កិច្ចប្រជុំនេះភាគីកម្ពុជា ដឹកនាំដោយលោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហ្វឺណាកុហ្សឺ តាកេហិរូ (FUNAKOSHI Takehiro) អនុរដ្ឋមន្ត្រីការ បរទេស នៃប្រទេសជប៉ុន បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីការបរទេសកម្ពុជា-ជប៉ុន លើកទី១ នៅទីក្រុងតូក្យូ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖