(ភ្នំពេញ)៖ ក្រុមហ៊ុន GSK និងអង្គការ Save the Children បានចាប់ផ្ដើមកម្មវិធីប្រឡងប្រណាំង ដើម្បីរង្វាន់សម្រាប់គំនិតថែទាំសុខភាព ជាលើកទី៤ ដែលមានតម្លៃ១លានដុល្លារ សម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិត ក្នុងការកាត់បន្ថយអត្រាស្លាប់របស់កុមារ នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងគំនិតដែលមានសក្តានុពលភាព សម្រាប់ជួយដល់កុមារបានកាន់តែច្រើន។
នៅចន្លោះឆ្នាំ ២០០០ និង២០១០ មានការរីកចម្រើនជាច្រើន ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាស្លាប់ របស់កុមារដែលមាន អាយុក្រោម ៥ ឆ្នាំ ក្នុងនោះអត្រាស្លាប់របស់កុមារ នៅរាជធានីភ្នំពេញ បានកាត់បន្ថយអស់ជិត ពីរភាគបី។នៅឆ្នាំនេះ គិតត្រឹមថ្ងៃទី ៧ ខែកញ្ញា បណ្ដាអង្គការនានានៅក្នុងប្រទេសកម្ពុជា អាចជ្រើសរើសយកវិធីសាស្រ្តថែទាំសុខភាព ដែលមានការច្នៃប្រឌិត ដែលត្រូវបានយកមកអនុវត្ត សំដៅកាត់បន្ថយអត្រាស្លាប់ ឲ្យបានកាន់តែច្រើនថែមទៀត។ គំនិតច្នៃប្រឌិតទាំងនេះ ត្រូវនាំមកនូវការកែលម្អធំៗបន្ថែមទៀតសម្រាប់ការ រស់រានរបស់កុមារអាយុក្រោម ៥ ឆ្នាំ ត្រូវមាននីរន្តរភាព ព្រមទាំងអាចពង្រីក ឬយកទៅអនុវត្តនៅតំបន់ផ្សេងទៀតបាន។
-រង្វាន់គឺជាការទទួលស្គាល់ គំនិតច្នៃប្រឌិតដែលជួយកាត់បន្ថយ អត្រាស្លាប់របស់កុមារ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍
-រង្វាន់សម្រាប់គំនិតច្នៃប្រឌិតសម្រាប់ការថែទាំសុខភាព នៅឆ្នាំនេះ ផ្ដល់ការយកចិត្តទុកដាក់ ពិសេសសម្រាប់ផ្ដោតលើកុមារ នៅតំបន់ដាច់ស្រយាលបំផុត
រង្វាន់ គឺជាគំនិតផ្ដួចផ្ដើមមួយ នៃភាពជាដៃគូយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន GSK និងអង្គការ Save the Children រយៈពេល៥ឆ្នាំ ដែលគ្រោងនឹងប្រើជំនាញ និងបទពិសោធន៍របស់ស្ថាប័នទាំងពីរនេះ ដើម្បីជួយសង្រ្គោះជីវិតកុមារមួយលាននាក់។
តាំងពីឆ្នាំ ២០១៣ មក វិធីសាស្រ្តច្នៃថ្មីៗជាច្រើន តាំងពីរប្រព័ន្ធកត់ត្រាការចាក់ថ្នាំ បង្ការដោយមិនប្រើក្រដាស រហូតដល់កញ្ចប់ព្យាបាលជំងឺរាគរូស ដែលមានតម្លៃថោក ត្រូវបានទទួលស្គាល់តាម រយៈកម្មវិធីពានរង្វាន់។ នៅឆ្នាំនេះ វិធីសាស្រ្តទទួលស្គាល់ ដែលបានជួយកាត់បន្ថយ ការស្លាប់របស់កុមារ នឹងយកចិត្តទុកដាក់ជាពិសេសស ចំពោះគំនិតច្នៃប្រឌិតដែលផ្ដោតលើការជួយ ដល់កុមារនៅតំបន់ដាច់ស្រយាលបំផុត។
Vi Nguyen Thi Tuong ដែលជាប្រធាន គ្រប់គ្រងទូទៅនៃក្រុមហ៊ុន GSK កម្ពុជាបានបន្ថែមទៀតថា «ពាក់ព័ន្ធនឹងការជួយកុមារកម្ពុជា ងាយរងគ្រោះបំផុតប្រកប ដោយគុណភាព គ្មានអង្គការណាមួយ អាចមានដំណោះស្រាយគ្រប់បែបយ៉ាងទេ។ ដូច្នេះយើងតែងតែស្វែងរកគំនិតថ្មី និងប្លែកផ្សេងរួមបញ្ចូលគ្នា។ រង្វាន់របស់យើង សម្គាលល់ឃើញថា ដំណោះស្រាយមួយចំនួនដែលល្អបំផុត ចំពោះបញ្ហាប្រឈមនៃការអភិវឌ្ឍ បណ្ដាលមកពីមនុស្សដែលរស់នៅ ជាមួយបញ្ហាប្រឈមទាំងនោះ។ ស្ថានភាពលំបាកអាច ជំរុញឱ្យមានគំនិតច្នៃប្រឌិត ដោយបង្កើតបានជាដំណោះស្រាយ ដែលពាក់ព័ន្ធ និងអនុវត្តបាន។ ប្រសិនបើគំនិតដ៏ល្អនេះ អាចចែករំលែកទូទាំងប្រទេស និងទ្វីបបាន ឥទ្ធិពលប្រហែលជាជ្រាវជ្រៅ»។
ដោយគូសបញ្ជាក់ពីចំណុចសំខាន់ នៃរង្វាន់ឆ្នាំនេះ Ali Forder ដែលជានាយកកម្មវិធី គោលនយោបាយ និងគុណភាពនៅអង្គការ Save the Children បាននិយាយថា «មានការរីកចំរើនដ៏គួឱ្យភ្ញាក់ផ្អើល ក្នុងប៉ុន្មានឆ្នាំថ្មីនេះក្នុងការ កាត់បន្ថយចំនួនក្មេងស្លាប់ ដែលមានអាយុក្រោមប្រាំឆ្នាំ។ ថ្វីបើមានការរីកចំរើន ក៏នៅតែមានក្មេងច្រើនជាងប្រាំលាននាក់ ស្លាប់រៀងរាល់ឆ្នាំ ហើយក្មេងរាប់លាននាក់ ត្រូវបានគេបោះបង់ចោល ដោយសារតែ យែនឌ័រ ភាពក្រីក្រ ឬជាតិសាសន៍របស់ពួកគេ ពីព្រោះតែពួកគេរស់នៅ ក្នុងតំបន់ដាច់ស្រយាល ឬកន្លែងចាក់សំរាមជាយក្រុង ឬពីព្រោះតែពួកគេមានជម្លោះ។ យើងចង់ស្វែងរក និងរកវិធីដែលអាចទៅ ជួបក្មេងៗទាំងអស់នោះបាន។ គណៈវិនិច្ឆ័យដែលមានអ្នកជំនាញមកពីវិស័យសុខភាពសាធារណៈ វិទ្យាសាស្ត្រ និងផ្នែកសិក្សាស្រាវជ្រាវ នឹងផ្ដល់រង្វាន់ទាំងអស់ ឬមួយផ្នែកនៃមូលនិធិដល់គំនិត ច្នៃប្រឌិតផ្នែកថែទាំសុខភាពដែល ល្អបំផុតមួយ ឬច្រើន»។
ព័ត៌មានលម្អិតបន្ថែម ស្ដីពីដំណើរការវាយតម្លៃ និងលក្ខណៈវិនិច្ឆ័យអាចរកបាននៅគេហទំព័រ៖ www.healthcareinnovationaward.org
ការចូលរួមបិទ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅម៉ោង១១៖៥៩នាទីល្ងាច (GMT)។ ប្រកាសជ័យលាភីនៅខែឆ្នូ៕