(ភ្នំពេញ)៖ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៩ ខែសីហានេះថា កម្លាំងអាវុធហត្ថ របស់លោកបានឃាត់ខ្លួន មន្ត្រីយោធានៃកងពលតូចលេខ៩ ខេត្តព្រះវិហារ ពីបទជួញដូរគ្រឿងញៀនជិត១គីឡូក្រាម។
លោកបានបញ្ជាក់ថា ការឃាត់ខ្លួនមន្ត្រីយោធា ជួញដូរគ្រឿងញៀននេះ ធ្វើឡើងក្រោមបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួន៕