(កោះកុង)៖ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិសមហាកុសលជូនចំពោះ វិញ្ញាណក្ខន្ធ មហាឧបាសិកា យិប តាំងកេសន ម្ដាយក្មេកសម្ដេចពិជ័យសេនា ទៀ បាញ់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា។ នេះបើតាមតារាងកម្មវិធី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមជម្រាបថា មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់ និងត្រូវជាម្ដាយបង្កើតរបស់លោកជំទាវ តៅ តឿន ទៀបាញ់ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

សម្រាប់ទីតាំងពិធីបុណ្យ ត្រូវប្រារព្ធធ្វើឡើងនៅភូមិព្រែកស្វាយ តំបន់ឆ្មារបាត់ សង្កាត់ព្រែកស្វាយ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕