(ភ្នំពេញ)៖ លោក ប៉ុល រតនា ប្រធានក្រុមការងារចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង, លោក ហាវ ច័ន្ទថារិទ្ធ និងលោកស្រី លី សុភ័ក្រ្ត ជាប្រធានក្រុមហ៊ុន ម៉ូតូកង់បី City go ដឹកនាំក្រុមការងារ ក្នុងនាមមនុស្សធម៌ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះទៅមណ្ឌលឱកាសខ្ញុំ ជួបសំណេះសំណាលផ្ទាល់ជាមួយជនរងគ្រោះ ជនងាយរងគ្រោះ ដោយគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ។

លោកស្រី មុំ ចាន់ដានី ប្រធានមណ្ឌលឱកាសខ្ញុំ បានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលលោក ប៉ុល រតនា និងក្រុមការងារ តែងតែផ្ដល់នូវភាពកក់ក្តៅ ដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដោយគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ គឺលោកតែងតែចុះមកជួបសំណេះសំណាល និងគាំទ្រឧបត្ថម្ភថវិកា និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីជួយសម្រួលបន្ទុកនៅមណ្ឌលឱកាសខ្ញុំនេះ។

ក្នុងនោះផងដែរ លោកស្រី មុំ ចាន់ដានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តសប្បុរសធម៌ ផ្ដល់នូវភាពកក់ក្ដៅដល់បុគ្គលិក, មន្ត្រីរាជការ, ដែលកំពុងបំពេញការងារក្នុងមជ្ឈមណ្ឌល ព្រមទាំងជនរងគ្រោះទាំងអស់ ដោយគ្រឿងញៀន ដែលកំពុងព្យាបាល បន្សាប និងស្ដារនីតិសម្បទា។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ក្នុងឱកាសលោកប្រធានក្រុមការងារចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង, លោក ហាវ ច័ន្ទថារិទ្ធ និងលោកស្រី លី សុភ័ក្រ្ត ជាប្រធានក្រុមហ៊ុន ម៉ូតូកង់បី City go និងក្រុមការងារបាននាំមកនូវការឧបត្ថម្ភថវិកា និងម៉ូតូកង់បី ចំនួន០១គ្រឿង។

មិនតែប៉ុណ្ណោះ លោកប្រធាននូវបានយកចិត្តទុកដាក់ ក្នុងការបន្តជួយ តាមគម្រោងដូចខាងក្រោម៖

*ផ្ដល់ភ្លើងស៊ុលឡា ៩០០w ចំនួន៥០គ្រឿង សម្រាប់បំភ្លឺក្នុងមជ្ឈមណ្ឌល។
*ត ប្រព័ន្ធ បណ្ដាញ បន្សុត ចម្រោះ ទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាត តាមអគារស្នាក់នៅ។
*តបន្ថែមប្រព័ន្ធកាមេរ៉ា សុវត្ថិភាព ចំនួន១៦ផត
*សម្ភារៈប្រើប្រាស់ ផ្ទាល់ខ្លួនដល់ជនរងគ្រោះគ្រួសារមានជីវភាពក្រីក្រ៕