(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២២ ខែវិ​​ច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១២,៤០៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០២,២៨៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៨៤២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៦៧៣នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៧,២៧០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៤,៣៣៧នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៦៦,៤១៧នាក់, ដូសទី៤ចំនួន ៥,៣៩២,២៤០នាក់, ដូសទី៥ចំនួន ២,០៧១,៥០៨នាក់ និងដូសទី៦ចំនួន ៥៦៥,៦៦៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕