(ភ្នំពេញ)៖ ហាងការ៉េម ឌីឃ្យូ(DQ) សាខា​​ធីខេអាវឺនុយ (TK Avenue) ​ នឹងមានកម្មវិធីបង្ហាញពីរបៀបធ្វើការ៉េមខេក ដល់លោកអ្នកដែល ចង់រៀនធ្វើការ៉េមខេក (​ Ice-cream Cake) ដោយឥតគិតថ្លៃ នៅថ្ងៃសុក្រទី១២​​ និងនៅថ្ងៃសៅរ៍ទី ២០ និង ២៧ ខែសីហា​ ឆ្នាំ ២០១៦ ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង ៧យប់។

ក្នុងកម្មវិធីនេះ អ្នកចូលរួមអាច ឃើញនឹងស្វែងយល់ពីរបៀបធ្វើការ៉េមខេក របស់ហាង ឌីឃ្យូ(DQ) ដោយមានការបង្រៀន និងបង្ហាញពីអ្នកជំនាញធ្វើការ៉េមខេក ហើយក៏ផ្តល់ឱកាស ដល់អ្នកចូលរួមអាចអនុវត្ត ដោយផ្ទាល់ផងដែរ។

ក្រុមការងាររបស់ហាងការ៉េម ឌីឃ្យូ(DQ) ក៏មានរៀបចំកម្មវិធីកំសាន្តសប្បាយៗ និងឈ្នះរង្វាន់ជាច្រើនទៀតសម្រាប់អ្នកចូលរួមក្នុងកម្មវិធីនេះ។ ​

ការ៉េមខេករបស់ហាង​ ឌីឃ្យូ(DQ) គឺធ្វើឡើងពីការ៉េមពិតៗ ដែលមាន ៤ ស្រទាប់ ក្នុងនោះមាន៖ ការ៉េមរសជាតិ វ៉ានីឡា​ (Vanilla) សូកូឡាសស (Chocolate Source) នំស្រួយសូកូឡា (Crunch) និង ការ៉េមប៊្លីហ្សាដ(Blizzard)។ ជាពិសេសទៀតនោះ លោកអ្នកអាចរចនាម៉ូតតាមចំណង់ចំណូលចិត្តរបស់លោកអ្នកបានទៀតផង។

បច្ចុប្បន្នហាងការ៉េម​ ឌីឃ្យូ (DQ) មានចំនួនជិត៦៩០០ហាង និង មាននៅ៣២ប្រទេសទូទាំងពិភពលោក ហើយមានផ្តល់ជូននូវផលិតផលជាច្រើនជម្រើសដូចជាការ៉េមខេក (Ice-cream Cake) ហតដក (Hotdog)បែបអាមេរិកដែលមាន ៧រសជាតិ និងភេសជ្ជៈដែលលាយជាមួយការ៉េមមានរសជាតិជាប់ចិត្ត។

ហាងការ៉េម ឌីឃ្យូ(DQ) ជាហាងការ៉េមដ៏ល្បីនៅសហរដ្ឋអាមេរិក បាននាំចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ពន្ធរបស់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ព្រមទាំងមានការចែកចាយនូវផលិតផលល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខូស្តា ខូហ្វី ( Costa Coffee) ដឹ ភីហ្សា ខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) ស្វិនសិន (Swensen’s) និង គ្រីស្ពីគ្រីម (Krispy Kreme)៕
សូមរីករាយទស្សនាវិដីអូខាងក្រោមនេះ៖