(កំពត)៖ លោកស្រី លី ម៉ារីណា ចៅក្រម នៃសាលាដំបូងខេត្តកំពត បានចេញដីកាកោះអញ្ជើញឈ្មោះ គង់ និមល ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាចុងចម្លើយ ឱ្យចូលខ្លួន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក បន្ទប់ (គ) នៃសាលាដំបូងខេត្តកំពត ពាក់ព័ន្ធសំណុំរឿងក្តីរដ្ឋប្បវេណី លេខ ២៩៤ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ការចេញដីកាកោះហៅនេះ បានធ្វើឡើងតាមពាក្យបណ្តឹងរប​ស់ឈ្មោះ សាង សុធាវី ភេទស្រី អាយុ៣៨ឆ្នាំ ជា«បណ្ដឹងទាមទារប្រាក់»។

ខាងក្រោមនេះ ជាដីកាកោះអញ្ជើញរបស់តុលាការ៖