(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង ប្រកាសឲ្យអតិថិជនទាំងអស់អាចធ្វើការបញ្ជាទិញទូរស័ព្ទសាមសុង Galaxy Note7 ជាលើកទីពីរចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ 2016 នៅកម្មវិធីលក់ Galaxy Note7 Mega Sale នៅកោះពេជ្រអគារ G ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច។
ក្រុមហ៊ុនសាមសុងសូមជំរាបជូនអតិថិជនថា កម្មវិធីលក់ Galaxy Note 7 Mega Sale ដែលគ្រោងធ្វើនៅថ្ងៃទី20 ខែសីហា ឆ្នាំ2016 នឹងត្រូវប្តូរទៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2016 នៅកោះពេជ្រ អគារ G ចាប់ពីម៉ោង 8:30 ព្រឹក ដល់ម៉ោង 5:00 ល្ងាច។ ក្រុមហ៊ុនសាមសុង សូមធ្វើការអភ័យទោសអតិថិជនចំពោះការ ពន្យាពេលនេះ ដោយសារក្រុមហ៊ុនពុំអាចឆ្លើយតប ភ្លាមៗជាមួយនឹងតម្រូវការយ៉ាងខ្ពស់លើសលប់ហួសពីការរំពឹងទុក ពីសំណាក់អតិថិជនដែលបាន គាំទ្រនិងបញ្ជាទិញទូរស័ព្ទ Galaxy Note 7។
សូមបញ្ជាក់ថា អតិថិជនដែលបញ្ជាទិញ Galaxy Note 7 លើកទី២នេះ នឹងទទួលបានបន្ថែមជូននូវកញ្ចប់រង្វាន់ជាពិសេស (VIP Pack) ដែលមានតម្លៃប្រហែល $ 240 ជាមួយនឹងការបង់ រំលស់អត្រាការប្រាក់ 0% ពីធនាគារឯកទេសអ៊ីអន និងលេខពិសេសរបស់ ក្រុមហ៊ុនស្មាតតម្លៃ 129 ដុល្លារ ដែលមានភ្ជាប់គម្រោង Power+1 រយៈពេល 24 សប្តាហ៍។
ការផ្តល់ជូនពិសេសនេះ មាននៅហាងទូរស័ព្ទមួយចំនួន នៅភ្នំពេញដូចជា ហាងនីកា ផ្លូវព្រះមុនីវង្ស កែងស្តុបបូកគោ ហាងអប្សារាផ្លូវនេរុហ៍ខាងជើងផ្សារដេប៉ូ ហាង KLDis 2 ខាងកើតផ្សារធំថ្មី ហាង KLDis 3 ផ្លូវព្រះមុនីវង្សទល់មុខអាគារភ្នំពេញថោវើ និងហាងKLDis 4 ផ្លូវព្រះមុនីវង្សខាងជើង ស្តុបបូកគោ។ មិនតែប៉ុណ្ណោះ អតិថិជននៅខេត្តបាត់ដំបងក៏អាចធ្វើការបញ្ជាទិញពីហាងនីកា ផ្លូវលេខ3ជាប់សណ្ឋាគារឆាយ៉ាខេត្តបាត់ដំបង និង ហាងធៀនសេងផ្លូវលេខ3 ខេត្តបាត់ដំបង។
ក្រុមហ៊ុនសាមសុងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រអតិថិជនដែលបានគាំទ្រ Galaxy Note7 ក៏ដូចជាផលិតសាមសុងទាំងអស់ ហើយជាថ្មីម្តងទៀត ក្រុមហ៊ុនការសូម ការអធ្យាស្រ័យពីសំណាក់អតិថិជនចំពោះការផ្លាស់ប្តូរកាលបរិច្ឆេទនៃកម្មវិធីលក់ Galaxy Note 7 Mega Sale ខាងលើ៕