(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្ដល់ការទទួលស្គាល់ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក (DEGRAND REALTY CO., LTD.) ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

បរធនបាល បរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ដែលមានបំណងប្រើប្រាស់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក (DEGRAND REALTY CO., LTD.)៕