(សិង្ហបុរី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រលើកទី១៣ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក Masagos Zulkifli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសាររបស់សិង្ហបុរី។

កិច្ចប្រជុំបានពិភាក្សាអំពីយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីប្រើប្រាស់កិច្ចសហប្រតិបត្តិការតំបន់ក្នុងការបង្កើនការអភិវឌ្ឍប្រកបដោយបរិយាប័្នន និងដោយចីរភាព ដើម្បីលុបបំបាត់ភាពក្រីក្រនៅក្នុងតំបន់ក៏ដូចជា៖ ពិភាក្សារកវិធីនានាដើម្បីពង្រឹងវិធីសាស្ត្រដែលផ្អែកលើសហគមន៍ និងការគាំពារសង្គមដើម្បីកាត់បន្ថយភាពក្រីក្រនៅទូទាំងតំបន់អាស៊ាន៕