(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង អគ្គស្នងការរងនគរបាលជាតិ ចំនួន២រូប និងអនុប្រធានសេនាធិការដ្ឋាន ចំនួន២រូប។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

អគ្គស្នងការរងនគរបាលជាតិ ចំនួន២រូប ដែលត្រូវបានតែងតាំងនោះ ទី១៖ ឧត្តមសេនីយ៍ឯក តាន់ សំណាង និងទី២៖ ឧត្តមសេនីយ៍ទោ ហែម សុវត្ថិ។

ដោយឡែក អនុប្រធានសេនាធិការដ្ឋានវិញ ទី១៖ ឧត្តមសេនីយ៍ទោ លឹម ដាវុធ និងទី២៖ ឧត្តមសេនីយ៍ត្រី កុយ រ៉ា។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖