(សិង្ហបុរី)៖ តបតាមការអញ្ជើញរបស់លោក MASAGOS ZULKIFLI រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសាររបស់សាធារណរដ្ឋសិង្ហបុរី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រលើកទី១៣ ហើយនៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិតបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំអាស៊ានលើកទី៦ ស្តីពីការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ នៅប្រទេសសិង្ហបុរី។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ គឹមហួន បានផ្តល់សន្ទរកថា និងបានប្រគល់ពានរង្វាន់ដល់ជ័យលាភីមកពីប្រទេសសមាជិកអាស៊ាន ផងដែរ។

សូមជម្រាបជូនថា ពានរង្វាន់នេះ គឺជាវិធីនេះក្នុងចំណោមវិធីផ្សេងៗទៀត ដែលអាស៊ានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជនក្នុងការលើកកម្ពស់ការអភិវឌ្ឍជនបទប្រកបដោយបរិយាប័្នន និងដោយចីរភាព៕