(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន៥៤នាក់ តំណាងឱ្យ៥៤គ្រួសារ​ ដែលប្រើប្រាស់ផ្លូវបេតុង១ខ្សែ នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើលិខិតស្នើសុំលោកអភិបាលស្រុកកៀនស្វាយ មេត្តាចុះត្រួតពិនិត្យ និងរុះរើសំណង់ដែលបានសាងសង់លយចេញមកលើផ្លូវសាធារណៈ តាមបណ្ដោយ ផ្លូវមួយកន្លែង ក្នុងភូមិគគីរ(ផ្សារគគីរ) ឃុំគគីរ។

តាមរយៈលិខិតរបស់ប្រជាពលរដ្ឋគោរពជូនអភិបាលស្រុកកៀនស្វាយ ដែលផ្ញើរកាន់បណ្តាញព័ត៌មាន​ Fresh News បានរៀបរាប់ថា «សំណង់ដែលបានសាងសង់លយចេញមកលើផ្លូវសាធារណៈ មានទីតាំងនៅផ្ទះលក់គ្រឿង សំណង់ ស្លាកយីហោឈ្មោះ ពៅ រ៉ាវី ស្ថិតនៅតាមបណ្ដោយផ្លូវអតីតរោងម៉ាស៊ីនកិនស្រូវឆ្ពោះមកកាន់ផ្លូវជាតិលេខ១ ក្នុងភូមិគគីរ (ផ្សារគគីរ) ទល់មុខផ្លូវចូលអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើឱ្យ មានផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅចេញ-ចូល ជាពិសេសសម្រាប់រថយន្តពន្លត់អគ្គីភ័យនឹងមិនអាចចេញ-ចូល ធ្វើអន្តរាគមន៍ពន្លត់បានដោយងាយស្រួលនោះទេ ពេលមានការកើតឡើង ជាយថាហេតុណាមួយនោះ»។

សូមបញ្ជាក់ថា ផ្លូវ១ខ្សែនេះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនអាចជនណាមួយមកសាងសង់រំលោភបំពានបានទេ៕

ខាងក្រោមនេះ ជាលិខិតរបស់ប្រជាពលរដ្ឋទាំង៥១គ្រួសារ៖