(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញលិខិតប្រកាសតែងតាំង លោក ហ៊ុយ វណ្ណៈ ជាមន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃជាផ្លូវការ ដោយចាត់ឲ្យទៅបម្រើការ នៅអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្តីពីការបញ្ជូលក្របខណ្ឌមន្រ្តីរាជការ។
សេចក្តីប្រកាសបានសម្រេចយ៉ាងដូច្នេះថា៖ «ត្រូវបានបញ្ជូល ឯកឧត្តម ហ៊ុយ វណ្ណៈ មកក្នុងក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដោយចាត់ឲ្យទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ»។
សូមអានសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖