(ភ្នំពេញ)៖ គណៈកម្មាធិការរៀចំការបោះឆ្នោត (គ.ជ.) បានបង្ហាញលទ្ធផលនៃការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ទាំង២៥ គធ.ខប សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គ.ជ.ប បានប្រកាសជ្រើសរើសសមាសភាព គធ.ខប ចំនួន ១៧៥រូប ជាមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លី ឱ្យបម្រើការងារនៅតាម គធ.ខប សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

សមាសភាព គធ.ខប ដែលត្រូវប្រឡងជ្រើសរើស សម្រាប់រាជធានី ខេត្តនីមួយៗ មានចំនួន ០៧រូប ដែលមានមុខតំណែងដូចខាងក្រោម៖

១៖ ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ០១រូប
២៖ អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ០១រូប
៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ចំនួន ០១រូប
៤៖ សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ចំនួន ០១រូប
៥៖ សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ចំនួន ០១រូប
៦៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ចំនួន ០១រូប
៧៖ សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ចំនួន ០១រូប៕

ខាងក្រោមនេះជាតារាងលទ្ធផលនៃការប្រឡងដែលបង្ហាញដោយ គ.ជ.៖