(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃខ.ភ.ម បានអនុញ្ញាត ឲ្យលោកវរសេនីយ៍ឯក Win Ko ប្រធានការិយាល័យអនុព័ន្ធយោធានៃប្រទេសមីយ៉ាន់ម៉ាថ្មី ប្រចាំនៅកម្ពុជាចូលជួបសំដែង ការគួរសម ពិភាក្សាការងារ និងបង្ហាញមុខ ក្នុងឱកាសដែលរូបលោកត្រូវបានថ្នាក់ដឹកនាំ កងទ័ពមីយ៉ាន់ម៉ា ចាត់បញ្ជូនឲ្យមកបំពេញ បេសកកម្មការទូតយោធាប្រចាំ នៅកម្ពុជា ក្នុងអាណត្តិនេះ បន្តពីលោកប្រធានការិយាល័យ ចាស់បានបញ្ចប់អាណត្តិ។

ក្នុងជំនួបនាឱកាសនោះ បានផ្តោតសំខាន់ទៅលើការ បន្តកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង រវាងរដ្ឋាភិបាលកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា និងមីយ៉ាន់ម៉ា់ ឲ្យកាន់តែមានភាព ជិតស្និទ្ធិបន្ថែមទៀត៕