(កំពង់ធំ)៖ លោក ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក ថា យ៉ាវ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានចុះត្រួតពិនិត្យការសាងសង់ អគារសិក្សានៅសាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង ស្ថិតក្នុងខេត្តកំពង់ធំ។
ការផ្ដល់ជូនអគារសិក្សា ដល់សាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង ធ្វើឡើងបន្ទាប់ពីមើលឃើញថា បច្ចុប្បន្នក្នុងស្រុកនេះ កំពុងតែខ្វះខាតខ្លាំងនូវអគារសិក្សា ហើយក៏ដើម្បីចូលរួមបណ្ដុះបណ្ដាល ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា អគារសិក្សានៅសាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង ស្ថិតក្នុងខេត្តកំពង់ធំ ជាអំណោយរបស់លោក ជា ចាន់តូ និងលោកស្រី មានចំនួន១ខ្នង និង៣បន្ទប់ ដើម្បីផ្ដល់ភាពងាយស្រួលជូន ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សមានអាគារថ្មីសិក្សា បច្ចុប្បន្ននេះអគារសិក្សានៅសាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង បាននិងកំពង់សាងសង់៕