(អូស្ត្រាលី)៖ រូបភាពដ៏គួរឲ្យខ្លោចផ្សា និងនាំឲ្យមនុស្សគ្រប់រូបលើភពផែនដី ស្អប់ខ្ពើមសង្គ្រាម និងការហែកហួរគ្នាកាន់តែខ្លាំងនោះ បានកើតជាសំនួរថា, តើក្មេងប្រុសរូបនេះមានកំហុសអ្វី? តើក្មេងប្រុសតូចនេះជាអ្នកប្រឆាំងរដ្ឋាភិបាល ឬជាអ្នកគាំទ្រ? តើក្មេងដ៏គួរឲ្យស្រឡាញ់ និងអាណិតនេះ ដឹងថារូបគេ រងរបួសដោយសារមូលដ្ឋានអ្វី ឬនរណាជាអ្នកបង្កដែរឬទេ?
ក្មេងប្រុសរូបនេះដែលឪពុកម្តាយស្លាប់នៅក្នុងគំនរអគារ នៅក្នុងតំបន់មហាគ្រោះថ្នាក់ ក្នុងប្រទេសស៊ីរី ហើយត្រូវបានក្រុមជួយសង្គ្រោះយកចេញពីអគារ។ តើជីវិតកុមារតូចនឹងទៅជាយ៉ាងណា ដែលខ្លួនបានបាត់បង់ឪពុកម្តាយជាទីស្រឡាញ់របស់ខ្លួន ហើយខ្លួនរងរបួសស្ទើរពេញដងខ្លួន និងឈាមក្រហមពេញផ្ទៃមុខ... នេះហើយសង្គ្រាម!។
វិដេអូកុមាររងគ្រោះនៅស៊ីរីនេះ បាននឹងកំពុងបន្តអង្រួនមនុស្សម្នាលើពិភពលោក ឲ្យស្រក់ចុះមកដោយមិនដឹងខ្លួន, ស្របពេលពិធីករទូរទស្សន៍ CNN អត្ថាធិប្បាយទាំងរលីងរលោងទឹកភ្នែក៕ សូមទស្សនាវិដេអូ៖