(ពោធិ៍សាត់)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យ បានជ្រាបថា៖ វិទ្យាស្ថានត្រូវការជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) តាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដំណាក់កាលទី១ ចំណុចបញ្ចកោណទី១ មុំទី២ ស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់ប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ១,៥លាននាក់ ដោយឥតបង់ថ្លៃ។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលអង្គភាពព័ត៌មាន Fresh News បានទទួលបាននាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់អំពីជំនាញដែលត្រូវចូលរៀន មានចំនួន៩មុខជំនាញ ដូចខាងក្រោម៖

១-ការងារកំបោរ ៣០នាក់
២-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៣០នាក់
៣-ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ៣០នាក់
៤-ការផ្សាអគ្គិសនី ៣០នាក់
៥-ការថែទាំ និងជួសជុលរថយន្ត ៣០នាក់
៦-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ៣០នាក់
៧-សេវាកម្មកុំព្យូទ័រ ៣០នាក់
៨-សេវាកម្មសម្អាងកាយ ៣០នាក់
និង៩-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ៣០នាក់។

លក្ខខណ្ឌចុះឈ្មោះ៖ មានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៤៥ឆ្នាំ, មានបណ្ណសមធម៌(ក្រ១ ឬក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣៖

បញ្ជាក់៖ សិស្សទាំងអស់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០,០០០រៀល ក្នុង១ខែ ដោយសិក្សាពេញម៉ោង។

សម្រាប់ព័ត៌មានលម្អិតអំពីការចុះឈ្មោះ សូមទំនាក់ទំនងផ្ទាល់ជាមួយអជ្ញាធរមូលដ្ឋាន (ឃុំ/សង្កាត់) ដែលយើងរស់នៅ ឬមកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ជាប់របងខាងជើង មជ្ឈមណ្ឌល ប៊ុន រ៉ានី ហ៊ុនសែន)។ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២ ៣៣២ ៨៧៦/០៨៧ ៣៥៣ ០៨៥/០៧១ ៤៨៦ ៤០០៩