ក្រុមតំណាងរាស្រ្ត គណបក្សប្រឆាំង ស្នើឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពង្រឹងបន្ថែមទៀតដល់មន្រ្តីក្រោមបង្គាប់
19-08-2016 11:43
(ភ្នំពេញ)៖ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពីម្សិលមិញនេះ បានស្នើឱ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រួតពិនិត្យលើចំណុចខ្វះខាត ក្នុងការបំពេញការងារ និងការអនុវត្តច្បាប់របស់មន្រ្តីក្រសួងមហាផ្ទៃ ជាពិសេសមន្រ្តីពន្ធនាគារ និងមន្រ្តីអន្តោប្រវេសន៍។
តំណាងរាស្រ្តគណបក្សប្រឆាំង បានលើកឡើងថា នាថ្មីៗនេះ មានករណីជនអន្តោប្រវេសន៍វៀតណាម បានបង្កហិង្សានៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានករណីជនអន្តោប្រវេសន៍វៀតណាម ព្រួតវាយបុរសម្នាក់រហូតដល់ស្លាប់ នៅស្រុកពាមរក៏ខេត្តព្រៃវែង កាលពីថ្ងៃទី៧ ខែសីហា និងករណីហិង្សាដែលប្រព្រឹត្តឡើង ដោយអ្នកទោសវៀតណាមមួយក្រុម មកលើព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ នៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៤ ខែសីហា ជាដើម។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានស្នើឱ្យសម្តេចក្រឡាហោម ចាត់វិធានការវិន័យឱ្យបានម៉ឺងម៉ា់ត់ ដើម្បីធានាឱ្យមានការអនុវត្តច្បាប់ និងការបំពេញភារកិច្ចនៃមន្រ្តីក្រសួង ប្រកបដោយការទទួលខុសត្រូវ។
ខាងក្រោមនេះជាលិខិត របស់តំណាងរាស្រ្តគណបក្សប្រឆាំង៖