(កំពង់ស្ពឺ)៖ លោកកនាយឧត្តមនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅក្នងពិធី អញ្ជើញក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាម វគ្គបំប៉នជំនាញ ការពារទប់ទល់បាតុកម្ម នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាមក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺថា «ទោះបីប្រទេសមានសន្តិភាព មែនតែយើងជាកម្លាំងនគរបាលជាតិ ត្រូវតែត្រៀមខ្លួនជាស្រេចក្នុងកិច្ចប្រត្តិបត្តិការ ការពារសន្តិសុខជាតិទាំងមូល ជូនជាតិនិងពលរដ្ឋ»។
យោងតាមរបាយការណ៏ លោកឧត្តមសរនីយ៍ឯក អ៊ុំ អុន នាយសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឱ្យដឹងថា សិក្ខាកាមទាំងអស់ដែល បានចូលបរួមក្នុងវគ្គបំប៉នជំនាញ ទប់ទល់ប្រឆាំងបាតុកម្មនាពេលនេះ មកពីស្នងការដ្ឋាន នគរបាលរាជធានី ខេត្តចំនួន០៩ សរុបសិក្ខាកាមចំនួន៣០០។
លោកបានបន្តទៀថា សិក្ខាកាមមកពី រាជធានីភ្នំពេញ,ខេត្តកណ្តាល,កំពង់ចាម,ស្វាយរៀង,កំពង់ស្ពឺ,តាកែវ,បាត់ដំបង,ព្រះសីហនុ,និងខេត្តកំពង់ឆ្នាំង ក្នុងនោះសាលាអនុវត្តន៍ វិន័យចំពោះសិក្ខាកាមដោយបញ្ឈប់ពី ការសិក្សាចំនួន០៣នាក់ បញ្ជូនទៅអង្គភាពដើមចំនួន១៣នាក់ដោយបញ្ហាសុខភាព និងសរសេកិច្ចសន្យាចំនួន១៦នាក់ ។
លោកបន្តថា វគ្គបំប៉នជំនាញទប់ទល់ ប្រឆាំងបាតុកម្មនេះ មានគោលបំណងសំខាន់ៗមួយចំនួនមានដូចជា ៖ ទី១-បណ្តុះបណ្តាលជំនាញ ដល់មន្ត្រីនគរបាលជាតិឱ្យ មានជំនាញទប់ទល់ប្រឆាំងបាតុកម្ម ដើម្បីបំពេញសេចក្តីត្រូវការ ក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គ ភាពនគរបាល និងសហគមន៍ ព្រមទាំងបណ្តាប្រទេសនានាក្នុងតំបន់ និងសកល ។
ជាពិសេសក្នុងបរិបទ នៃការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសមាគមន៍សេដ្ឋកិច្ចអាស៊ាន ទី២-ដើម្បីឆ្លើយតមផែនការសហប្រតិបត្តិការឆ្នាំ២០១៦រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណ:សង្គមនិយមវៀតណាម ទី៣-បណ្តុះបណ្តាល មន្ត្រីនគរបាលជាតិឱ្យក្លាយជាមន្ត្រី ដែលមានចំណេះដឹង គោរពវិន័ការងារ មានសីលធម៌រស់នៅល្អ គោរពក្រមសីលធម៌វិជ្ជាជីវ: ចេះទំនាក់ទំនងរវាងបុគ្គល រវាងអង្គភាព គោរពច្បាប់ និង ភាពស្មោះត្រង់ក្នុងការបំរើប្រទេសជាតិ។
លោកនាយកសាលាបន្ថែមថា វគ្គបំប៉ន ជំនាញទប់ទល់ប្រឆាំងបាតុកមក្មនេះ បង្រៀនដោយសាស្រ្តាចារ្យជំនាញៗ មកពីកក្រសួងនគរបាល នៃសាអារណ:រដ្ឋសង្គមនិយមវៀត ណាម និងគ្រូនគរបាលជាតិនៃក្រសួងមហាផ្ទៃព្រមទាំងគ្រូ ប្រចាំសាលាដែលមានរយ:ពេល០៣ខែ ស្មើនឹងចំនួន៧១២ម៉ោង ។ លោកថា ដើម្បីពង្រឹង គុណភាព និងសមត្ថភាពរបស់សិក្ខាកាម ក្នុងវគ្គបំប៉ន ជំនាញនេះ តម្រូវឱ្យមានការអនុវត្តន៍ប្រតិបត្តិ ជាក់ស្តែងនៅលើទីលានចំនួន ៧៥ ភាគរយ និងសិក្សាទ្រឹស្តីក្នុងថ្នាក់រៀន ២៥ ភាគរយ ។
លោកឧត្តមសេនីយឯកគៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថាទោះបី សភាការណ៍ សន្តិសុខមាន ការល្អប្រសើរមួយរយ:ពេលចុងក្រោយនេះ ទាំងបញ្ហានយោបាយ និងបុគ្គល ក្នុងនោះបញ្ហាសំខាន់ ក្នុងរណីឃាតកម្មបាញ់ សម្លាប់លោកបណ្ឌិត កែម ឡី ដោយមានអ្នកនយោមួយចំនួន បានឆ្លៀតកេងចំណេញ ប៉ុន្តែ ឃាត.ក ត្រូវបានឃាត់ខ្លួននិងកំពុងដំណើរតាមនិតិវិធី ។
លោកបន្តថា ទោះបីសភាពការណ៍វិវត្តន៍ល្អ ប៉ុន្តែក្នុងនាមកងកំលាំងមិនអាច វាយតម្លៃសភាពការណ៍បានឡើយ ត្រូវតំណឹងទៅមុខព្រោះ ជិតដល់ការបោះឆ្នោតជាពិសេស អំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត តែងតែងតែមាមអំពើហិង្សា។
លោកគៀត ច័ន្ទថារិទ្ធបន្តថា ក្នុងនាមជាកងកម្លាំង នគរបាលជាតិមានភារកិច្ច២ គឺ ៖ការពារសន្តិសុខ សណ្តាប់ធ្នាប់ទប់ស្កាត់ការការធ្វើបាតុកម្ម និងការពាររក្សាសន្តិសុខជាតិទាំងមូល មិនត្រូវចាត់ទុកប្រជាជន ជាសត្រូវឡើយគឺចាត់ទុក្ខពួកគាត់ ជាឪពុកម្តាយ បងប្អូនក្នុងនោះពេលមាន បាតុកម្មបាតុកតែងផ្ទុះកំហឹងឈានដល់ មានអំពើហិង្សា ដូច្នេះកំលាំងយើងត្រូវការជំនាញ ទើបមានការហាត់ហ្វឹកហ្វឺននេះឡើង ដើម្បីការពារសុវត្ថិភាពខ្លួនផ្ទាល់ និងអង្គភាពពីគ្រោះថ្នាក់ផ្សេងៗ ពេលមានសភាពការមានឡើងម្តង៕