(ភ្នំពេញ)៖ ក្រុមហ៊ុន Mazda Cambodia បានអញ្ជើញភ្ញៀវកិត្តិយស និងប្រព័ន្ធផ្សព្វផ្សាយដើម្បីធ្វើជាសាក្សី នៃការចាប់ផ្តើមដ៏ធំជាលើកដំបូងនៃរថយន្ដ First-Ever Mazda CX-90 ស៊េរីឆ្នាំ 2024 ដ៏ប្រណីតជំនាន់ថ្មីរបស់ខ្លួន។

ការណែនាំនូវរថយន្ដ First-Ever Mazda CX-90 2024 ដែលជារថយន្ដទំនើប ប្រណិត និងជឿនលឿនចុងក្រោយរបស់ក្រុមហ៊ុន Mazda ដែលមិន ធ្លាប់មាន ត្រូវបានដាក់បង្ហាញលើកដំបូង នៅក្នុងប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ នាពេល រាត្រីដ៏ពិសេសមួយនៅ Showroom Mazda Cambodia ថ្មីដ៏ទំនើបជាងគេនៅកម្ពុជា (សាខាផ្លូវ ៦០ម ក្បែរផ្សារទំនើប អ៊ីអន៣) រាជធានីភ្នំពេញ។

អគារទីតាំងបង្ហាញរថយន្ដ Mazda សាខាមានជ័យ ថ្មី ស្អាតទំនើបខ្លាំងណាស់ ហើយនេះគឺជា Showroom ដែលទំនើបជាងគេផងដែរនៅកម្ពុជា។ នៅខាងក្នុងនេះមានផ្ដល់សេវាកម្មយ៉ាងពេញចិត្ត ព្រោះ នៅទីនេះណា មិនត្រឹមតែជា Showroom តែប៉ុណ្ណោះទេ តែនៅទីនេះបងប្អូនអតិថិជនក៏អាច ទទួលអាហារដ៏មានឱជារសឆ្ងាញ់ពិសារជាមួយនឹងការស្ដាប់ភ្លេងព្យាណូយ៉ាងរណ្ដំផងដែរ មានកន្លែងសម្រាប់ក្មេងលេង និង មានរោងកុន Mazda ដ៏ទំនើបផងដែរ។

First-Ever Mazda CX-90 2024 ជារថយន្ដទំនើប High Option ៧កៅអី គុណភាពខ្ពស់បំផុតបំពាក់ដោយម៉ាស៊ីនទំហំ 3.3L Turbo Inline 6ស៊ីឡាំង ស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Mazda ត្រូវបាន រចនាយ៉ាងប្រណីត ទាំងផ្នែកខាងក្រៅ និងផ្ទៃខាងក្នុង រួមជាមួយនឹង បច្ចេកវិទ្យាទំនើប High Effecient SKY ACTIVG ដែលជាបច្ចេកវិទ្យាថ្មីលើសពី SkyActiv ទៅទៀតលើការសន្សំសម្ចៃសាំង កាត់បន្ថយការបំពុលបរិស្ថាន រក្សាលំនឹងរបស់ឡានកាន់តែល្អជាងមុន និង កម្លាំងម៉ាស៊ីនកាន់តែខ្លាំងជាងមុន។ First-Ever Mazda CX-90 ស៊េរីឆ្នាំ 2024 វាមានលក្ខណៈឌីហ្សាញប្លែក “Kodo Design” ជាមួយ Concept “Dignified Beauty” ដែលមានការរួមបញ្ចូលគ្នានូវភាពស្រស់ស្អាតលេចធ្លោ ភាពរឹងមាំ ថ្លៃថ្នូរ ភាពឆ្លាតវៃ ធ្វើយ៉ាងណាឲ្យអ្នកបើកបរ និងរថយន្តមានភាពស្និតស្នាលកាន់តែខ្លាំងជាងមុន។

ដូចជា ចង្កៀង Adaptive LED និង ស្តុបខាងក្រោយដែលមានម៉ូតឌីហ្សាញទាក់ទាញប្លែកហើយរេតាមចង្កូត នឹងសារ៉េតាមរថយន្តដែលនៅខាងមុខ ដំបូលបែប Panoramic Sunroof ដែលបងប្អូនអាចមើលទេសភាពផ្ដល់នូវអារម្មណ៍ស្រស់ស្រាយទាំង អ្នកបើកបរ និងអ្នក រួមដំណើរ។

វាមានបំពាក់ជាមួយប្រព័ន្ធ Head-Up Display ពណ៌ធម្មជាតិដែល អ្នកបើកបរ អាចមើលពត៌មានអំពីការបើកប រដោយមិនចាំបាច់ងាកភ្នែកចេញពីផ្លូវ។ អេក្រង់ Touch Screen ទំហំ 12.3” ដែលអាចភ្ជាប់ប្រព័ន្ធ Apple Car Play និង Android Auto, ប្រព័ន្ធសាកទូរស័ព្ទ ដោយឥតប្រើខ្សែរ កាមេរ៉ាមើលជុំវិញ 360 និង Sound System ម៉ាកBose 12 គ្រាប់ថែមទៀតផង។ អ្វីដែលពិសេសរថយន្តនេះបំពាក់ដោយបច្ចេកវិទ្យា (MIDrive) Mazda Intelligent Drive ដែលប្រើបញ្ញាសម្បនិមិត្ត ឲ្យរថយន្តដំណើរការតាមគ្រប់ស្ថានភាពផ្លូវដោយមិនចាំបាច់អ្នកបើកបរសារ៉េដោយខ្លួនឯង។

ជាមួយនឹងមុខងាការពារសុវត្ថិភាពចាំបាច់សម្រាប់ការបើកបរប្រចាំថ្ងៃជាកញ្ចប់ (I-ActivSense) មានដូចជា ប្រព័ន្ធជំនួយក្នុង ការឡើងចំណោត ប្រព័ន្ធចាប់ ហ្វ្រាំងអូតូ ប្រព័ន្ធទប់លំនឹងពេលផ្លូវកោង ប្រព័ន្ធជំនួយរក្សា គន្លាតពេលស្ទះចរាចរណ៍ ប្រព័ន្ធរ៉ាដាចាប់ ល្បឿនរថយន្តខាងមុខ និងគ្រប់គ្រងល្បឿន ដោយស្វ័យ ប្រវត្តិ (MRCC)។

ព័ត៌មានបន្ថែមនៅអគារតាំង បង្ហាញរថយន្ដរបស់ក្រុមហ៊ុន Mazda Cambodia ទាំង២សាខា
សាខាពោធិ៍ចិនតុង https://bit.ly/MazdaShowroomPochentong
សាខាមានជ័យផ្លូវ60m: https://goo.gl/maps/eyMV4oc25caZ9qVf9
ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 095 999 599 / 095 999 699
ឬតាមដាន Facebook Page ផ្លូវការ Mazda Cambodia.