(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យលុបឈ្មោះ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្ដាលម្នាក់ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។

អនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា មេបញ្ជាការរងអាវុធហត្ថដែលត្រូវលុបឈ្មោះ វរសេនីយ៍ឯក ទៀវ ម៉ារឌី អត្តលេខ ១៩៩២៤៦។

ប្រភពព័ត៌មានបានបង្ហើបថា ដើមចមដែលលោកវរសេនីយ៍ឯក ទៀវ ម៉ារឌី ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ ដោយសារតែល្មើសវិន័យកងកម្លាំង៕