(សៀមរាប)៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាល ស្តីពីការអង្កេតជំងឺគ្រុនចាញ់ សម្រាប់មន្រ្តីរាជការតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព រយៈពេល០៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២០ ដល់២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្តល់នូវចំណេះដឹងថ្មីៗបន្ថែម និងរំលឹកអំពីគោលការណ៍ណែនាំស្តីពីប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនចាញ់សម្រាប់មន្ត្រីកម្មវិធីគ្រុនចាញ់នៅមូលដ្ឋានសុខាភិបាល នៃOD ទាំ០៤។ ហើយក៏ដើម្បីចែករំលែកនូវបទពិសោធន៍ និងនិតិវិធីថ្មីសម្រាប់អនុវត្តសមកម្មភាពអ្នកចូលរួមទទួលបាននូវសេចក្តីណែនាំ/ឯកសារថ្មី សម្រាប់អនុវត្តន៍ការបណ្តុះបណ្តាលបន្ត។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ ក្រោមវត្តមានរបស់លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោក អុីវ មករា ប្រធានកម្មវិធីគ្រុនចាញ់PHD លោកស្រី ញាណ ហេមា អនុប្រធានការិល័យបង្ការ និងគ្រប់គ្រងជំងឺ លោកវេជ្ជបណ្ឌិត គង់ វិសាល អនុប្រធានការិយាល័យស្រុកប្រតិបត្តិសៀមរាប និងជាប្រធានកម្មវិធីគ្រុនចាញ់ស្រុកប្រតិបត្តិសៀមរាប លោក គឹម ហួត អនុប្រធានការិយាល័យ ស្រុកប្រតិបត្តិសូទ្រនិគម ជាប្រធានកម្មវិធីគ្រុនចាញ់ស្រុកប្រតិបត្តិសូទ្រនិគម លោក រុន សារុំ អនុប្រធានការិយាល័យស្រុកប្រតិបត្តិក្រឡាញ់ និងលោក ក្រូច សាមឿន ប្រធានកម្មវិធីគ្រុនចាញ់ស្រុកប្រតិបត្តិអង្គរជុំ ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាមន្រ្តីសុខាភិបាលទាំងអស់ ដែលមកពីមន្ទីរពេទ្យបងកអែក និងមណ្ឌលសុខភាពទាំង៩៣មណ្ឌលចូលរួមផងដែរ។

តាមរបាយការណ៍សង្ខេបរយៈពេល០៩ខែ របស់លោក អ៉ីវ មករា ប្រធានកម្មវិធីគ្រុនចាញ់(PHD) បានឲ្យដឹងថា៖

*ករណីសាវជ្រាវសរុប ៨៧៤២១ ករណ៏ មានករណ៏វិជ្ជមាន ១៨ ករណ៏ PV=១៦ Pf=២ PM=១
*ករណីសាវជ្រាវ HC ៥៩៤៣៧ មាន១៤ ករណី
*ករណីសាវជ្រាវ VMWs ២៧៩៨៤ មាន០១ ករណី
*មាន២ករណី ជាករណីPf មាន២ករណ៏ ១ករណីមាននៅមន្ទីរកុមារអង្គរ នាំចូលពីអាព្រិច ប្រទេសកូដើវរំ ហើយ១ករណ៏ទៀតនៅមន្ទីរពេទ្យគន្ធបុប្ផា ជាជនជាតិខ្មែរ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម
*មាន១ករណីទៀតជាប្រភេទ Malaria ដែលនាំមកកពីមណ្ឌលគិរី តែស្រុកកំណើនៅស្ទោង កំពង់ធំ ហើយករណីប្រភេទវីរ៉ាក់ទាំងអស់នេះមួយចំនួនជាករណីលាប និងមិនគ្រប់លក្ខណ្ឌ័ក្នុងការព្យាបាលថ្នាំព្រីម៉ាគីន ហើយមួយចំនួនទៀតនាំចូលមកពីខេត្តផ្សេងៗ ស្ទឹងត្រែង ព្រះវិហារ និងមណ្ឌលគិរី។

ក្នុងរបាយការណ៍ដដែលបន្តថា នៅក្នុងត្រីមាសទី១-សកម្មភាពក្រុមការងារខាងកម្មវិធីគ្រុនចាញ់បានធ្វើសកម្មភាពប្រជុំក្រុមការងារពិសេសថ្នាកស្រុក និងថ្នាក់ខេត្ត ព្រមទាំងការចុះអភិបាលទៅដល់មណ្ឌលសុខភាព និងប្រជុំជាមួយអ្នកស្ម័គ្រចិត្តភូមិគ្រប់មណ្ឌលសុខភាព ដែលមានអ្នកស្ម័គ្រចិត្តរាល់ខែនិងរាល់ត្រីមាស ទាកទងនិងការធ្វើតេស្ត ថ្នាំនិងការចុះបញ្ជីក្នុងសៀវភៅគ្រុនចាញ់ និងការអប់រំដល់ប្រជាពលរដ្ឋ ដែលទៅប្រកបរបរនៅតំបន់ ប្រឈមនិងជំងឺគ្រុនចាញ់។ ចំណែកត្រីមាសទី២-មានគោលការណែនាំការព្យាបាលប្រើប្រាសថ្នាំព្រីម៉ាគីនពី១៤ថ្ងៃ មកព្យាបាលចំនួន ៧ថ្ងៃវិញ ចរាចរណ៍ស្តីពីការដាក់ជំងឺគ្រុនចាញ់ជាកាតព្វកិច្ចរាយការ ក្នុងពេល២៤ម៉ោង។

ដោយឡែក នៅត្រីមាសទី៣-មានចរាចរណ៍ណែនាំស្តីពី ការគ្រប់គ្រងករណីជំងឺគ្រុនចាញ់នាំចូល៖

១-ធ្វើការពិនិត្យ សាវជ្រាវ និងព្យាបាលជំងឺគ្រុនចាញ់រាល់អ្នកធ្វើដំណើមកពីក្រៅប្រទេសផ្សេងៗ ដែលប្រឈមនិងជំងឺគ្រុនចាញ់ នៅតាមច្រកចេញចូលក្នុងប្រទេស បញ្ចប់កម្មសិក្សានិងបេសកម្មក្រៅប្រទេស កងទព័មួកខៀវ។
២-ធ្វើការពិនិត្យនិងព្យាបាលជំងឺគ្រុនចាញ់ដល់និយោជកនិងនិយោជិតទាំងអស់ដែលនាំចូលក្នុងប្រទេស និងតាមបណ្តាល ក្រុមហ៊ុន ដែលមានទីតាំងស្ថិតក្នុងតំបន់ប្រឈមនិងជំងឺគ្រុនចាញ់។ ៣-សូមគ្រប់ក្រសួង ស្ថាបន័ អង្គភាពក្រោមឪវាទក្រសួងសុខាភិបាល រាជធានីខេត្ត ចូលរួមសហការណ៍និងអនុវត្តន៍ចរាចរនេះ។

លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានសំដែងនូវការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានកម្មវិធីកំចាត់ជំងឺគ្រុនចាញ់ខេត្ត ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអង្កេតជំងឺគ្រុនចាញ់នេះឡើង និងសូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ នៃក្រុមគ្រួសារសុខាភិបាលទាំងអស់។ លោកវេជ្ជបណ្ឌិត បន្តថា ការចូលរួមនេះ សបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទីភារកិច្ចរបស់ខ្លួន រួមគ្នាក្នុងការកំចាត់ជំងឺគ្រុនចាញ់។

លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន បានបន្តថា ការគ្រប់គ្រងជំងឺគ្រុនចាញ់ឲ្យមានប្រសិទ្ធិភាព គឺផ្អែកលើការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ការបញ្ជូនទាន់ពេលវេលា ការព្យាបាលទាន់ពេលវេលា នោះនឹងឈានទៅរកសូចនាករមួយបញ្ចៀសការស្លាប់ ឬបញ្ឈប់លែងមានអ្នកស្លាប់ ដោយសារជំងឺគ្រុនចាញ់។ ដូច្នេះ វគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាឯកសារជំនួយស្មារតីសម្រាប់លោកគ្រូ អ្នកគ្រូ យកទៅអនុវត្តនៅតាមមូលដ្ឋានសុខាភិបាល និងតាមសហគមរបស់លោកគ្រូ អ្នកគ្រូ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយនេះដែរ លោកវេជ្ជបណ្ឌិតក៏បានរំលឹកដល់លោកគ្រូ អ្នកគ្រូទាំងអស់យកចិត្តទុកដាក់ស្តាប់លោកគ្រូ អ្នកគ្រូដែលបានធ្វើបទបង្ហាញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ឲ្យបានជោគជ័យទៅតាមផែនការរបស់ ក្រសួងសុខាភិបាល នឹងលុបបំបាត់ឲ្យអស់នូវជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥។ ហើយត្រូវផ្សព្វផ្សាយនូវទីតាំងជំងឺគ្រុនចាញ់ឲ្យបានទូលំទូលាយ ដើម្បីឲ្យគាត់មានការប្រុងប្រយ័ត្នខ្ពស់ និងអាចជៀសផុតពីជំងឺគ្រុនចាញ់ផងដែរ៕