(ភ្នំពេញ)៖ នៅក្នុងរយៈពេល៣ខែមកនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្រ្កាបក្មេងទំនើងចំនួន២៤៤ករណី ក្នុងនោះមានក្មេងទំនើង ២៣៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមការបញ្ជាក់របស់ វរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ។

បើតាម លោកវរៈសេនីយ៍ឯក សំ វិច្ឆិកា, ក្មេងទំនើងដែលត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនេះ គឺជាក្រុមក្មេងដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្តី ក្នុងរយៈពេលដូចគ្នានេះដែរ ក៏មានក្មេងទំនើងចំនួន២៣៥នាក់ ស្មើនឹង៨៥ករណី ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា ត្រឡប់ទៅផ្ទះវិញ។

វិធានការបង្ក្រាបក្មេងទំនើង ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាព៣ ដែលដាក់ចេញដោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពេលលោកចូលកាន់តំណែងរយៈពេល៣ខែមកនេះ។

សូមទស្សនា និងស្តាប់ការលើកឡើងរបស់ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖