(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ប៉ុល រតនា ប្រធានក្រុមការងារគណបក្សចុះជួយឃុំចុងអំពិល និងសហការីបានចុះមកចែកអំណោយដល់ក្រុមគ្រួសារក្រីក្រដែលកំពុងរស់នៅក្នុងឃុំចុងអំពិលមានចំនួន៧៦គ្រួសារ នៅឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង ចូលរួមដោយលោក ឈឿន ភី អភិបាលរងស្រុកកញ្ចៀច លោកមេឃុំចុងអំពិល ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ស្មៀនឃុំ ប្រធានមណ្ឌលសុខភាព និងប្រធានប៉ុស្ដិ៍រដ្ឋបាលឃុំ។
អំណោយឧបត្ថម្ភទាំងនោះរួមមានក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ។
លោកឧត្តមសេនី ប៉ុល រតនា ក៏បានប្រកាសឧបត្ថម្ភផ្ទះជូនប្រជាពលរដ្ឋ៦ខ្នង ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ប្រធានក្រុមការងារបក្សប្រជាជន និងសហការីបានប្រគល់សម្ភារជូនប្រជាការពារ និងនគរបាលប៉ុស្តិ៍ទូទាំងឃុំបន្ថែមទៀត ក្នុងនោះរួមមាន៖ វិទ្យុទាក់ទងចំនួ១០គ្រឿង មួកប៉ូលីសចំនួន៩មួក ឈុតសម្លៀកបំពាក់ប្រជាការពារគ្រប់គ្នា និងនគរបាលប៉ុស្តិ៍ទូទាំងឃុំចុងអំពិល៕